អារម្ភកថា : សូមថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់ ដែលបានចូលមកក្នុងគេហទំព័ខ្ញុំ (MoonDonLee Food) សូមអរគុណ ៕

Sunday, September 2, 2012


ស៊ុបដុនចាង


គ្រឿងផ្សំ

ម្សៅសណ្តែកសៀង 4 ស្លាបព្រា ទឹកត្រីគ្រាម 4 ពែង ឆៃថាវ 1/4 ផ្សិត 4 ដុំ ខ្ទឹមបារាំង 1/2 ម្ទេស 4-5 ផ្លែ ស្លឹកខ្ទឹម 1 ដើម ម្សៅម្ទេស 1/2-1 ស្លាបព្រា
   របៀបធ្វើ

​​​​​​​​​     ហាន់ផ្សិតដែលត្រាំទឹករួច ឆៃថាវ ខ្ទឹមបារាំងទៅជាដុំតូចៗទំហំ 1cm ហាន់ស្លឹកខ្ទឹម និងម្ទេសអោយទៅជាដុំតូចៗ
     ដាក់ម្សៅសណ្តែកសៀងចូល ទៅក្នុងទឹកត្រីគ្រាម និងដាក់ឆៃថាវចូល
     បន្ទាប់ពីដាំវាអោយពុះមួយស្របក់ ដាក់បន្លែដែលនៅសល់ចូល ដាក់ម្សៅម្ទេសចូល និងដាំអោយពុះជាការស្រេច។

ស៊ុបគីមឈី









គ្រឿងផ្សំ

គីមឈី 1/2 គុម្ព សាច់ជ្រូក ខ្ទឹមបារាំង 1/2 ស្លឹកខ្ទឹម ដើម តៅហ៊ូ 1/4 ដុំ ផ្សិត កញ្ចប់ និងប្រេងឆាសមល្មម
     របៀបធ្វើ

      ហាន់គីមឈី សាច់ជ្រូក តៅហ៊ូ ទំហំប្រវែង 4~5cm និងហាន់ខ្ទឹមបារាំងជាសរសៃ។ ហាន់ស្លឹកខ្ទឹមជាសរសៃ និងកាត់ឬសផ្សិតចេញ
      ដាក់ខ្លាញ់ចូលក្នុងឆ្នាំងក្តៅ រួចដាក់គីមឈី និងសាច់ជ្រូកឆាចូលគ្នា
      ដាក់ទឹកសមល្មមចូល រួចទុកអោយពុះបន្តិច បន្ទាប់មកដាក់ខ្ទឹមបារាំងចូល ទុក អោយពុះ
      នៅពេលដែលគីមឈីឆ្អិនល្អ ដាក់ស្លឹកខ្ទឹម ផ្សិត តៅហ៊ូចូល រួចទុកអោយពុះល្អ ជាការស្រេច។


ចាប់









គ្រឿងផ្សំ

តាំងហ៊ុន ផ្សិត ផ្សិតខ្មៅ ខ្ទឹមបារាំង ត្រសក់1/3 ការ៉ុត ម្ទេសប្លោក ស៊ុត ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករស ល្ងបុក គ្រឿងផ្សំរសជាតិ ៖ ទឹកស៊ីអ៊ីវ ស្លាបព្រា ខ្ទឹមសម៉ត់ ស្លាបព្រាតូច ស្ករស 1ស្លាបព្រា ស្លឹកខ្ទឹម ស្លាបព្រា ល្ងបុក ស្លាបព្រាតូច ប្រេងល្ង ស្លាបព្រាតូច និងម្រេចម៉ត់
​​​​​​​​​​​របៀបធ្វើ

     ហាន់ការ៉ុតជាសរសៃ និងលាយគ្រឿងដោយដាក់អំបិល រួចឆាត្រលប់
     ហាន់ខ្ទឹមបារាំងជាសរសៃ។ ហាន់ម្ទេសប្លោក និងលាងជាមួយទឹកអំបិល រួចឆាត្រលប់
     ហាន់សាច់គោជាបន្ទះស្តើងៗ ត្រាំផ្សិត និងផ្សិតខ្មៅក្នុងទឹក រួចឆាជាមួយនឹងគ្រឿងផ្សំដោយឡែកពីគ្នា
     ចៀនពងមាន់ រួចហាន់ជាសរសៃស្តើងៗ។ ស្រុះតាំងហ៊ុននឹងទឹកក្តៅ ត្រាំក្នុងទឹកត្រជាក់ ហាន់អោយខ្លីល្មម រួចលាយជាមួយនឹងទឹកស៊ីអ៊ីវ និងស្ករស
     ដាក់គ្រឿងផ្សំដែលឆារួច លាយជាមួយនឹងតាំងហ៊ុន ហើយលាយជាមួយគ្នា ដោយដាក់បន្ថែមនូវទឹកស៊ីអ៊ីវ ល្ងបុក និងប្រេងល្ង
     ដាក់អាហារនៅលើចាន រួចរោយសរសៃពងមាន់នៅពីលើជាការស្រេច។


ប៊ុលកូគី









គ្រឿងផ្សំ

សាច់គោ ផ្សិត ខ្ទឹម គល់ ខ្ទឹមស គ្រាប់ ខ្ទឹមសចិញ្ចាំ្រ ស្លាបព្រា ស្ករស ស្លាព្រា ស្លឹកខ្ទឹម ស្លាបព្រាតូច អំបិល ស្លាបព្រា ប្រេងល្ង ស្លាបព្រា ទឹកផ្លែសារី ស្លាបព្រា ខ្ទឹមបារាំងមួយចំហៀងរបៀបធ្វើ


     ហាន់សាច់គោ រឺសាច់ច្រឡកអោយស្តើងៗ      បកសំបកខ្ទឹមបារាំង រួចហាន់ស្តើងៗ នឹងបកវាទៅតាមស្រទាប់      ហាន់ស្លឹកខ្ទឹមអោយខ្លីៗ និងហាន់ផ្សិតទៅជាដុំតូចៗ      សំរាប់គ្រឿងផ្សំរសជាតិ ដាក់ទឹកស៊ីអ៊ីវ ខ្ទឹមម៉ត់ ស្លឹកខ្ទឹមម៉ត់ ស្ករ អំបិល ល្ង ប្រេងល្ង ម្រេច លាយអោយសព្វ រួចដាក់ទឹកផ្លែសារីចូល     ដាក់សាច់គោដែលប្រឡាក់គ្រឿងរួច ខ្ទឹមបារាំង ខ្ទឹមស ស្លឹកខ្ទឹម និងផ្សិត នៅលើខ្ទះក្តៅមួយ រហូតដល់ឆ្អិនល្អ ដោយទុកអោយនៅមានទឹកខ្លះ ជាការស្រេច។




Thursday, August 30, 2012


ផ្អកត្រីចៀន
គ្រឿងផ្សំ

ត្រី ម្ទេស អំបិល ក្រូចឆ្មារ ប្រេងឆា ខ្ទឹមក្រហម
វិធីធ្វើ
១- ត្រីរ៉ស់តូចល្មម ៣-៤ក្បាល, អង្ករលីង (បុកអោយម៉ដ្ឋ) ៣ស្លាបព្រាបាយ, ម្ទេសខ្មំាងហាន់ ៤គ្រាប់, មើមខ្ទឹមក្រហមហាន់ទទឹងៗ ៣មើម, អំបិលម៉ដ្ឋ ២ស្លាបព្រាបាយ,​ក្រូចឆ្មារ ១ផ្លែ , ប្រេងឬខ្លាញ់សំរាប់ចៀន
២- ធ្វើស្រកាត្រី វះពោះយកពោះវៀនចេញ រួចកាត់ក្បាលចោល លាងទឹកអោយស្អាត ទុកអោយស្រស់ទឹក
៣- ប្រឡាក់ត្រីនិងអំបិល រួចផ្អាប់ទុកប្រហែល ១០ថ្ងៃ
៤- យកត្រីប្រឡាក់មកប្រឡាក់អង្ករលីង ហើយផ្អាប់ទុកប្រហែល៥ថ្ងៃ
៥- ចៀនផ្អកត្រី រហូតដល់ក្រៀមឆ្អិនល្អហើយ ច្របាច់ក្រូចឆ្មារពីលើអោយសព្វ បន្ទាប់មកដាក់ខ្ទឹមក្រហម ម្ទេសពីលើជាការស្រេច ៕


ក្តាមសេះចំហុយលាយទឹកឃ្មុំ
គ្រឿងផ្សំ

ក្តាម ខ្ញី ម្ទេស ស្លឹកខ្ទឹម ស្រា ទឹកស៊ីអ៊ីវ ប្រេងល្ង
វិធីធ្វើ
១- ក្តាមសេះ២ ឬ៣ ១២០០ក្រាម , ខ្ញីម៉ដ្ឋ ៨០ក្រាម , ដើមខ្ទឹម ១៦០ក្រាម, ម្ទេសទុំ ២ផ្លែ
២- ទឹកឃ្មុំ ៤ស្លាបព្រាបាយ , ទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះ , ស្រា ២ស្លាបព្រាកន្លះ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ
៣- ក្តាមសេះបកស្នូក យកស្រកីចេញ និងលាងទឹកអោយស្អាត កាត់ជាដុំៗដាក់ចំហុយអោយឆ្អិន ទើបស្រង់ចេញទុកប្រើការ
៤- ដាក់ខ្លាញ់ ឬប្រេងឆា ៣ស្លាបព្រាបាយចូលក្នុងខ្ទះ ។រង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ញីម៉ដ្ឋចូលបំពង បន្ទាប់មកចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើងមួយស្របក់
៥- ចាក់ដើមខ្ទឹម (កាត់ជាកង់ៗ) និងគ្រឿងផ្សំរសជាតិ និងម្ទេសទុំចូលឆាត្រឡប់អោយសព្វ ទើបគ្របខ្ទះអោយជិត ហើយរំងាស់ប្រហែល ៥-៦នាទី រហូតទាល់តែចូលជាតិគ្នា រួចស្រង់ដាក់ចានទុកជាការស្រេច ៕